ព័ត៌មានអន្តរជាតិ

ព្រះ​ចៅ​អធិរាជ​ជប៉ុន​ នឹងដាក់រាជ្យផ្លូវការជាលើកដំបូង មិនធ្លាប់មានក្នុងប្រវិត្តសាស្ត្ររយៈ ២០០ឆ្នាំ

ជប៉ុនៈ ជាលើកដំបូងក្នុងរយៈពេលជាង ២០០ ឆ្នាំ ដែលអធិរាជជប៉ុន អាគី​ហ៊ី​តូ ដាក់រាជ្យផ្លូវការនៅថ្ងៃអង្គារនេះ ដោយផ្ទេរ​រាជបល្ល័ង្ក​ទៅឲ្យ​បុត្រារបស់ព្រះអង្គ ដែលមានន័យថា ​ជប៉ុន​នឹងចាប់ផ្តើម​យុគសម័យ​ថ្មី​ សម្រាប់រាជាធិបតេយ្យ មានអាយុចាស់ជាងគេលើពិភពលោក។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩។

អធិរាជ​ជប៉ុន អាគី​ហ៊ី​តូ មានព្រះជន្ម​៨៥​វស្សា ទ្រង់បានប្រកាស​ការចូលនិវត្តន៍​ផ្លូវការ​​ នៅ​ចំពោះមុខ​សមាជិក​រាជវង្ស និង​មន្ត្រី​កំពូលៗ​ ​ក្នុង​ព្រះបរមរាជវាំង​។​

​សូមជំរាបថា ការ​គ្រងរាជ្យ​របស់ព្រះចៅអធិរាជ នឹងត្រូវ​បន្ត​រហូតដល់​ពាក់កណ្តាល​អធ្រាត្រ​ថ្ងៃ​អង្គារ មុនពេល​ព្រះអង្គ​ផ្ទេរ​រាជបល្ល័ង្ក​ទៅអធិរាជ​ថ្មី គឺ​រជ្ជទាយាទ​ណា​រូ​ហ៊ី​តូ មានព្រះជន្ម​ ៥៩ ​វស្សា ដែល​នឹង​ធ្វើ​ពិធី​ឡើង​គ្រងរាជ្យ​នា​​ថ្ងៃ​ពុធសប្ដាហ៍នេះ​៕

មតិយោបល់