រុស្ស៊ី: រដ្ឋាភិបាលវិមានក្រឹមឡាំងបាននិយាយឲ្យដឹងថា មេដឹកនាំកំពូលរបស់ប្រទេសរុស្ស៊ី អាល្លឺម៉ង់ និងបារាំង បានព្រមព្រៀងគ្នាថា នឹងជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន នៅថ្ងៃទី៤-៥ ខែកញ្ញា ក្នុងកិច្ចប្រជុំកំពូល G20 នៅប្រទេសចិន នាពេលខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី២៤ សីហា ឆ្នាំ២០១៦។
ការប្រយុទ្ធគ្នាជាថ្មីម្តងទៀត នៅភាគខាងកើតអ៊ុយក្រែន ជាកន្លែងដែលរដ្ឋាភិបាលក្រុងកៀវ កំពុងប្រយុទ្ធ ប្រឆាំងនឹងក្រុមបំបែកខ្លួនគាំទ្ររុស្ស៊ី ដែលបានបង្កភាពតានតឹងនាពេលថ្មីៗនេះ នៅក្នុងតំបន់ព្រំដែនគ្រីមៀ ដោយលើកឡើងក្នុងក្តីបារម្ភថា ការព្រមព្រៀងស្តីពីបទឈប់បាញ់គ្នា មានភាពផុយស្រួយបំផុត កាលពីខែកុម្ភៈ នៅក្នុងទីក្រុង Minsk នៅឆ្នាំ២០១៥។
រដ្ឋាភិបាលវិមានក្រឹមឡាំង បាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានធ្វើការសន្ទនា តាមទូរស័ព្ទជាមួយនឹងអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel និងប្រធានាធិបតីបារាំងលោក Francois Hollande កាលពីថ្ងៃអង្គារកន្លងទៅនេះ។ ហើយលោកពូទីន បាននិយាយថា លោកបានយកចិត្ត ទុកដាក់បំផុតរឿងបង្កហេតុដោយប្រទេសអ៊ុយក្រែន នៅតំបន់ព្រំដែនគ្រីមៀ ដែលប្រទេសរុស្ស៊ី បានលេបយកតំបន់គ្រីមៀ មកកាន់កាប់កាលពីឆ្នាំ២០១៤ បន្ទាប់ពីក្រុមអ្នកតវ៉ាបានផ្តួលរំលំ អតីតប្រធានាធិបតីក្រុងគៀវ ដែលគាំទ្រក្រុងម៉ូស្គូ។
រដ្ឋាភិបាលវិមានក្រឹមឡាំងបាននិយាយថា ខ្លួនបានសម្តែងនូវក្តីព្រួយបារម្ភអំពីអស្ថេរភាព នៅតាមបណ្តោយ បន្ទាត់ព្រំដែន រវាងប្រទេសទាំងពីរនៃការប្រឈមមុខដាក់គ្នា នៅភាគខាងកើតអ៊ុយក្រែន៕
មតិយោបល់