ព័ត៌មានអន្តរជាតិ

លោក ត្រាំ និងលោក អឺដូហ្គេន ពិភាក្សាអំពីក្រុមការងារនៃប្រពន្ធប្រឆាំងមីស៊ីល S-400 រុស្ស៊ី

អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំប្រទេសតួកគី រីស៊ីប ថាយីប អឺដូហ្គេន នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ បានពិភាក្សាគ្នាលើសំណើមួយ ដើម្បីបង្កើតក្រុមការងាររួមមួយ លើការទិញប្រព័ន្ធការពារមីស៊ីល S-400 របស់រុស្ស៊ី។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩។

យោងសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីតួកគី បានលើកទ្បើងនូវសំណើបង្កើត ក្រុមការងារពាក់ព័ន្ធនឹងលទ្ធភាព នៃការផ្គត់ផ្គង់ប្រព័ន្ធការពារ S-400 ពីសហព័ន្ធរុស្ស៊ី។

ខណៈសេតវិមាន ក៏បានបញ្ជាក់ថា លោក ត្រាំ និងលោក អឺដូហ្គេន បានពិភាក្សាពីផែនការទិញប្រព័ន្ធ S-400 ដ៏ចម្រូងចម្រាសរបស់តួកគីផងដែរ៕

មតិយោបល់