ព័ត៌មានអន្តរជាតិ

រុស្ស៊ី នឹងមានការផ្លាស់ប្តូរមីស៊ីលខ្លះ បញ្ជូនទៅប្រទេសចិន សម្រាប់ប្រព័ន្ធ S-400

រុស្ស៊ីៈ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ បានឲ្យដឹងថា មីស៊ីលថ្មី សម្រាប់ប្រព័ន្ធការពារអាកាសរបស់រុស្ស៊ី S-400 ដែលត្រូវបានលក់ទៅឱ្យប្រទេសចិន កាលពីឆ្នាំមុន ត្រូវបានបញ្ជូនទៅហើយ។ បន្ទាប់ពីមីស៊ីលខ្លះរបស់ប្រព័ន្ធ និងគ្រឿងបរិក្ខារផ្សេងៗទៀត ត្រូវបានរងការខូចខាត ដោយសារព្យុះមួយ ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩។

មីស៊ីលជំនួស សម្រាប់ការលក់ទៅឲ្យក្រុងប៉េកាំង បានចាកចេញពីរុស្ស៊ី នៅដើមខែមេសាកន្លងទៅ នេះបើតាមការបញ្ជាក់របស់អ្នកការទូត ដែលដកស្រង់ប្រភពពីយោធារុស្ស៊ី។ គេមិនទាន់ដឹងថា តើមានប្រព័ន្ធការពារមីស៊ីល ដែលរងការខូចខាត និងត្រូវការផ្លាស់ប្តូរវិញនោះប៉ុន្មានទេ។

ខណៈដែលក្រុងប៉េកាំង បានទិញប្រព័ន្ធនេះចំនួន ៦ គ្រឿង ក្នុងឆ្នាំ ២០១៥ ក្នុងទំហំទឹកប្រាក់ ៣ ពាន់លានដុល្លារ ប៉ុន្តែការដឹកជញ្ជូនលើកដំបូង ត្រូវបានប្រគល់ខែមេសា ឆ្នាំ ២០១៨ បន្ទាប់មកក៏មានការពន្យារពេលជាច្រើនខែ ដោយសារបញ្ហាព្យុះមួយ នៅឯប៉ុស្តិ៍អង់គ្លេស កាលពីខែធ្នូ ឆ្នាំ២០១៧៕

មតិយោបល់