អ៊ីរ៉ង់ៈ មេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់ លោក Hossein Khanzadi បាននិយាយកាលពីថ្ងៃអាទិត្យថា ការធ្វើសេចក្តីអត្ថាធិប្បាយស្តីពីការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបង្កើនវត្តមានយោធាខ្លួន នៅមជ្ឈឹមបូព៌ានោះ គឺដាច់ខាត់កងកម្លាំងអាមេរិក ត្រូវតែចាកចេញពីតំបន់ខាងលើ។ នេះបើយោងតាមសារព័ត៌មាន Spunik ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩។
ដោយលោក Khanzadi បាននិយាយថា «វត្តមានរបស់យោធាអាមេរិក នៅតំបន់ឈូងសមុទ្រពែក្ស ត្រូវបានបញ្ចប់ហើយ ហេតុនេះពួកគេ ត្រូវតែចាកចេញពីតំបន់នេះ»។
ក្នុងនោះលោកបន្ថែមថា សកម្មភាពក្រុងវ៉ាស៊ីនតោនថ្មីៗនេះ កំពុងស្វែងរកលទ្ធភាពនៃការបង្កសង្គ្រាម តាមរយៈការបញ្ជូននាវាផ្ទុកយន្តហោះ ទៅកាន់ឈូងសមុទ្រពែក្ស៕
មតិយោបល់