កណ្ដាលៈ កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតត្រង់ចំណុចដីស្រែក្រោយភូមិខ្នោការ ភូមិខ្នោការ ឃុំបារុង ស្រុកល្វាឯម ខេត្តកណ្ដាល មានករណីរាយខ្សែលួសឆក់កណ្ដុរ បណ្ដាលឲ្យស្លាប់មនុស្ស ។
ជនរងគ្រោះឈ្មោះ ប្រឹម ម៉េងស្រៀង អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិឃុំកើតហេតុ។
ជនសង្ស័យឈ្មោះ ជុំ ម៉ារ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតខ្មែរទីលំនៅភូមិឃុំជាមួយគ្នា។
វត្ថុតាងចាប់យក៖
១/អាគុយចំនួន០១ កម្លាំង៥០អំពែ
២/ដុំឆក់ចំនួន០១
៣/ខ្សែលួស
ដំណើររឿង៖ មុនពេលកើតហេតុជនសង្ស័យ បានរាយខ្សែលួសជុំវិញស្រែ ដើម្បីឆក់កណ្ដុរដូចសព្វដង លុះដល់ថ្ងៃកើតហេតុ ជនរងគ្រោះ និងមិត្តភក្ភិ២នាក់ទៀត ឈរលេងនៅខាងក្រោយភូមិ ពេលនោះជនរងគ្រោះ បាននិយាយទូរស័ព្ទ ហើយក៏ដើរទៅវាលស្រែដើរឆ្ងាយ ចេញពីភូមិដល់វាលស្រែ ក៏ត្រូវខ្សែលួសរាយទុកឆក់កណ្ដុរនោះឆក់ ដួលឃើញដូច្នោះមិត្តភក្ភិ ដែលឈរជាមួយ បានស្ទុះទៅជួយទាញជនរងគ្រោះ លើកឈរបន្តិចក្រោយមក ជនរងគ្រោះក៏ដួលទៅវិញស្លាប់តែម្ដង ។
ក្រោយកើតហេតុសមត្ថកិច្ច បានចុះត្រួតពិនិត្យធ្វើកោសល្យវិច័យ បញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្សែលួសរាយទុកកណ្ដុរឆក់ប្រាកដមែន សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់