កូរ៉េៈ រដ្ឋាភិបាលក្រុងសេអ៊ូល បានចំណាយប្រាក់អស់ ៣១០,០០០ ដុល្លារ ទៅឱ្យអង្គភាពពិសេសមួយទើបបង្កើតទ្បើង ក្នុងគោលបំណង ដើម្បីទប់ទល់នៅក្នុងករណីមានសង្គ្រាមផ្ទុះទ្បើង ជាមួយក្រុងព្យុងយ៉ាង។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧។
តាមការប្រកាសពីក្រសួងការពារជាតិកូរ៉េខាងត្បូង បានឲ្យដឹងថា ទឹកប្រាក់ជំហានដំបូង ដែលត្រូវបានក្រសួងផ្ដល់ឲ្យគឺមានចំនួនជាង ៣៤០លានវ៉ុន ស្មើនឹង ៣១០,០០០ដុល្លារអាមេរិក ដល់អង្គភាពពិសេស ដែលហៅខ្លួនឯងថា «decapitation unit»។
យ៉ាងណាមិញទឹកប្រាក់ទាំងនេះ គឺគ្រាន់តែជាចំណែកមួយ នៃថវិកាជាតិជិត ៤០ពាន់លានដុល្លារតែប៉ុណ្ណោះ ដែលត្រូវបានផ្ដល់ឲ្យ ដោយក្រសួងការពារជាតិ។
សូមជំរាបថា ប្រាក់ទាំងនេះ នឹងត្រូវចំណាយទិញបរិក្ខាយោធាសម្រាប់កងកម្លាំងពិសេស ដោយក្នុងនោះរួមមាន យន្ដហោះស៊ើបការណ៍ យន្ដហោះដ្រូនគ្មានមនុស្សបើក និងគ្រាប់បែកស្វ័យប្រវតិ្ត ក៏ដូចជាកាំភ្លើងយន្ដជាដើម»៕
មតិយោបល់