ព័ត៌មានជាតិ

ករណីខ្យល់កន្ត្រាក់បណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងរងការខូចខាតយ៉ាងដំណំ នៅខេត្តតាកែវ

តាកែវៈ នៅវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ មានករណីខ្យល់កន្ត្រាក់ បណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋមានម្ចាស់ដូចខាងក្រោម៖

១/ឈ្មោះ ព្រុំ ជា ភេទប្រុស អាយុ ៧៦ឆ្នាំ ប្រពន្ធឈ្មោះ ម៉ក់ ផាន អាយុ ៧៩ឆ្នាំ រស់នៅភូមិជ្រៃ ឃុំលាយបូរ ផ្ទះមានទំហំ៤×៥ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់សង្កសី ជញ្ជាំងស្លឹក។
២/ឈ្មោះ មួង គឿន ភេទប្រុស អាយុ ៥៤ឆ្នាំ ប្រពន្ធឈ្មោះ ស្រី អឿន អាយុ ៥៣ឆ្នាំរស់នៅភូមិជ្រៃ ខូចខាតរោងចង្រ្កានបាយទំហំ៤×៣ម៉ែត្រ ជញ្ជាំងស្លឹក ប្រក់សង្កសី របើកទាំងផ្ទាំង។
៣/ឈ្មោះ ប្រាក់ វ៉ាន់ ភេទប្រុស អាយុ ៣៦ឆ្នាំ ប្រពន្ធឈ្មោះ រឹម ថេង អាយុ ៤២ឆ្នាំ មានទីលំនៅភូមិជ្រៃ ផ្ទះធ្វើពីឈើ ដំបូលប្រក់ក្បឿង ទំហំ៥×៨ ជញ្ជាំងស្លឹក ធ្លាក់ក្បឿងចំនួន ២ជួរ។
៤/ឈ្មោះ សួង ភា ភេទប្រុស អាយុ ៤០ឆ្នាំ ប្រពន្ធឈ្មោះ ផុន គឹមហៀង អាយុ ៣៩ឆ្នាំ រស់នៅភូមិជ្រៃ ខូចខាតរោងគោ ទំហំ៤×៦ម៉ែត្រ ប្រក់សង្កសី ជញ្ជាំងស្បូវ។
៦/ឈ្មោះ មាស កឿន ភេទប្រុស អាយុ ៦១ឆ្នាំ ខូចខាតរោងបាយទំហំ៣,៥×៦ម៉ែត្រ ធ្វើអំពីឥដ្ឋ របើកសង្កសី ៥សន្លឹក៕

មតិយោបល់