អាមេរិកៈ ប្រភពពីសេតវិមាន បាននិយាយថា អាមេរិកបានបញ្ជូនបុគ្គលិកយោធាបន្ថែមទៀត ដើម្បីជំរុញសន្ដិសុខនៃស្ថានទូតរបស់ខ្លួន នៅប្រទេសស៊ូដង់ខាងត្បូង។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦។
ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានថ្លែងនៅក្នុងលិខិតមួយ ទៅកាន់អ្នកនាំពាក្យសភាលោក Paul Ryan ថា “នេះជាលើកដំបូងសម្រាប់បុគ្គលិកយោធាបន្ថែមប្រមាណជា ៤៧ នាក់ បានមកដល់ ប្រទេសស៊ូដង់ខាងត្បូងកាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៦ ដែលគាំទ្រដោយយន្តហោះយោធា” ។
បើយោងតាមលិខិត ការបន្ថែមបុគ្គលិកយោធាទាំងនេះ គឺដើម្បីការពារពលរដ្ឋអាមេរិក និងទ្រព្យសម្បត្តិ ចំពេលដែលស្ថានភាពសន្តិសុខយ៉ាប់យ៉ឺននៅស៊ូដង់ខាងត្បូង។
ស៊ូដង់ខាងត្បូងបានធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលកាលពីខែធ្នូ ឆ្នាំ ២០១៣ បន្ទាប់ពីមានជម្លោះរវាង លោកប្រធានាធិបតី Salva Kiir ដោយលោកបានបណ្តេញប្រធានាធិបតីស្ដីទី លោក Riek Machar ចេញពីតំណែង។
ទោះជាយ៉ាងណា ភាពតានតឹងជាថ្មីម្តងទៀតបានកើនឡើង ក្នុងសប្តាហ៍កន្លងទៅ រវាងកងទ័ពរដ្ឋាភិបាល លោក Kiir និងកងកម្លាំងដែលស្មោះត្រង់នឹងលោក Machar បង្កើនការព្រួយបារម្ភថា ប្រទេសនេះ នឹងត្រូវហែកហួរដោយសង្គ្រាមជាថ្មីម្តងទៀត៕
មតិយោបល់