អាមេរិកៈ ប៉ូលិសបាននិយាយថា ប្រជាជនជាង៣០នាក់ ត្រូវបានគេបញ្ជូនទៅមន្ទីពេទ្យនៅក្នុងទីក្រុង New York ក្រោយពេលប្រើប្រាស់ថ្មាំញៀនលើសចំណុះ។
ប្រភពពីសាក្សីបានរាយការថាបានឃើញជនរង់គ្រោះខ្លះដេកនៅផ្លូវដើរ ខ្លះញ័រ ខ្លះក្រវី ហើយខ្លះទៀតផ្អែកនឹងដើមឈើនិង រថយន្ត។
ប៉ូលិសនិយាយថា ប្រជាជននៅក្នុងក្រុងBrooklynច្រើននាក់ មិនអាចដើររួចក្រោយពេលជក់ថ្មាំញៀនK2 ហើយប្រជាជន៣៣នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែមិនបានប៉ះពាល់ដល់អាយុជីវិតទេ។
គួរបញ្ជាក់ថាគេមិនទាន់ដឹងច្បាស់អំពីថ្មាំញៀនដែលជនរងគ្រោះបានប្រើនៅឡើយទេ ប៉ុន្តែប៉ូលិសនិយាយថា ជនរងគ្រោះមួយចំនួនបានជក់ថ្នាំញៀណK2។
លោក Dennis Gonzalez រស់នៅតំបន់ជិតខាងក្នុងក្រុង Bushwick បានប្រាប់ទូរទស្សន៍ WNBC–TV ថាថ្មាំញៀនK2ត្រូវបានគេប្រើនៅក្នុងក្រុងBrooklyn ច្រើនហួសពីការគ្រប់គ្រង់របស់អាជ្ញាធរ។
មន្ទីរសុខាភិបាលបាននិយាយថាអ្នកប្រើប្រាស់K2 មានចំនួនកើនឡើងនៅក្នុងកំណត់ហេតុបន្ទប់គ្រោះនៅក្នុងក្រុងBrooklyn ហើយគេនឹងធ្វើការត្រួតពិនិត្យតាមដាននាយកដ្ឋានគ្រប់គ្រងគ្រោះថ្នាក់ន្ថែមទៀតដើម្បីទទួលបានព័ត៌មានលម្អិត៕
មតិយោបល់