ព័ត៌មានអន្តរជាតិ

ធ្លាក់ឧទ្ធម្ភាគចក្រយោធានៅអាល់ហ្សេរី បណ្តាលឲ្យទាហាន ១២រូបស្លាប់

(អាល់ជីស)៖ យោធាអាល់ហ្សេរីចំនួន ១២រូបបានបាត់បង់ជីវិតភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ បន្ទាប់ពី ឧទ្ធម្ភាគចក្រយោធាដែលពួកគេជិះទៅធ្វើសមយុទ្ធនោះ បានធ្លាក់នៅតំបន់ Reggane ភាគខាងត្បូងនៃ ប្រទេសអាហ្វ្រិកខាងជើងមួយនេះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានស៊ិនហួ នៅថ្ងៃច័ន្ទ ទី២៨ ខែមីនា ឆ្នាំ២០១៦។
ឧទ្ធម្ភាគចក្រខាងលើនេះ ជាប្រទេស Mi-171 បានធ្លាក់កាលពីវេលាម៉ោង ១៨៖០០នាទី ថ្ងៃអាទិត្យ ម៉ោងនៅទីក្រុងអាល់ជីស ដោយសារតែបានជួបប្រទះបញ្ហាបច្ចេកទេស ស្ថិតនៅក្នុងខេត្ត Adrar នោះ។ ក្រសួងការពារជាតិអាល់ហ្សេរីបានបញ្ជាក់ថា ការស៊ើបអង្កេតរកមូលហេតុពិតប្រាកដ នៃការធ្លាក់កំពុងតែត្រូវបានធ្វើឡើង ដោយក្រុមជំនាញនៅឡើយ។
គួរបញ្ជាក់ថា ចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ ១៩៦២ មកប្រទេសអាហ្វ្រិកដែល ធ្លាប់ស្ថិតក្រោមអាណានិគមបារាំងមួយនេះ បានកើតមានករណីធ្លាក់យន្តហោះ ១៥លើក ក្នុងនោះការ ធ្លាក់ដែលធ្ងន់ធ្ងរជាងគេគឺនៅឆ្នាំ ២០០៣ ដែលបានបណ្តាលឲ្យមនុស្ស ៩៧នាក់ស្លាប់៕

  

មតិយោបល់