ស៊ីរីៈ ក្រុមភេរវកររដ្ឋអ៊ីស្លាម បាននិយាយនៅថ្ងៃចន្ទនេះថា ពួកគេទទួលខុស ចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាត លើរថយន្តក្រុងមួយគ្រឿងកាលពីថ្ងៃសៅរ៍ ដែលបានសម្លាប់អ្នកប្រយុទ្ធ របស់ ក្រុមឧទ្ទាមស៊ីរីគាំទ្រដោយក្រុមលោកខាងលិច ជិតតតំបន់ព្រំដែន Atmeh ឆ្លងទៅតួកគី។ នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៦។
នៅក្នុងសេចក្តីថ្លៃងការណ៍នៅតាមប៉ុស្តិ៍ Telegram ក្រុមសកម្មប្រយុទ្ធ IS បាននិយាយថា ខ្លួនបានសម្លាប់ក្រុមឧទ្ទាម ៥០នាក់ដែលកំពុងធ្វើដំណើរតាមរថយន្តក្រុងមួយគ្រឿង ហើយថាពួកគេមកពី ក្រុម Failaq al- sham និង ក្រុម Al-Zinki ។
ក្រុមរដ្ឋអ៊ីស្លាម បន្ថែមថា ពួកឧទ្ទាមទាំងនោះកំពុងធ្វើដំណើរទៅប្រយុទ្ធប្រឆាំងនឹងក្រុមពួកគេនៅក្នុងភាគខាងជើងនៃខេត្ត អាឡេប៉ូ៕

មតិយោបល់