ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ISIS ចាប់ជនស៊ីវិល ២៥ នាក់ប្រហារជីវិត ដោយកាត់ក្បាល់ នៅទីក្រុង Mosul

អ៊ីរ៉ាក់: ក្រុមភេរវករ ISIS បានសម្លាប់ជនស៊ីវិល ២៥នាក់ យ៉ាងឃោរឃៅដោយកាត់ក្បាល់ប្រហារជីវិត បន្ទាប់ពីពួកគេត្រូវចោទប្រកាន់ពីបទចារកម្ម លើរដ្ឋាភិបាលនៅទីក្រុង Mosul ក្នុងខេត្តនីនីវេ ប្រទេសអ៊ីរ៉ាក់។ នេះបើយោងតាមរយ: សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦។

ប្រភពព័ត៌មានក្នុងស្រុក បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យថា ជនស៊ីវិលអ៊ីរ៉ាក់ ២៥ នាក់ ត្រូវបានកាត់ក្បាល បន្ទាប់ពីព្យួរពួកគេឡើងទៅនឹងជញ្ជាំង ដូចសត្វចៀមជាមួយនឹងការចងដៃរបស់ពួកគេឡើងលើ។

ប្រភពដដែរ បានបន្ថែមទៀតថា ពលរដ្ឋអ៊ីរ៉ាក់ជាច្រើននាក់ ត្រូវបានគេកាត់ក្បាល នៅចំពោះមុខមនុស្ស ផ្សេងទៀត ដោយក្រុមភេរវករ ទុកសាកសពពួកគេចោលជាច្រើនម៉ោង ដើម្បីឲ្យប្រជាជនមើល។

លុះបន្ទាប់មកទៀត សាកសពទាំងនោះ នឹងត្រូវពួកភេវរករយករថយន្តមកដឹកទៅចោល នៅតំបន់ភាគខាងត្បូងទីក្រុង Mosul ៕

alalam

មតិយោបល់