(ផាលមីរ៉ា)៖ ក្រោយពីការវាយសម្រុកអស់ជាច្រើនសប្តាហ៍ ទីបំផុតកងទ័ពស៊ីរីអាចយកឈ្នះកងទ័ពរបស់ពួក រដ្ឋអ៊ីស្លាម ISIS ដែលបានគ្រប់គ្រងទីក្រុងបុរាណ Palmyra អស់ជិតមួយឆ្នាំនោះ ហើយស៊ីរីបានប្តេជ្ញាទៀតថា នឹងដណ្តើមទឹកដីសំខាន់ៗ ដែលកំពុងគ្រប់គ្រងដោយពួកជីហាដ ត្រឡប់មកវិញផងដែរ។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មានស៊ិនហួ នៅថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០១៦។
លោកប្រធានាធិបតីស៊ីរី បាហ្សា អាល់ អាហ្សាដ បានថ្លែងអបអរខ្លួនឯងចំពោះជ័យជម្នះក៏គាប់ប្រសើរនេះ ហើយខ្លួនអះអាងថា នឹងបន្តដំណើរនេះទៅមុខទៀត ស្របពេលដែលសម្ព័ន្ធមិត្តរុស្ស៊ី ក៏បានចេញសារ អបអរសាទរផងដែរ ចំពោះការដណ្តើមបានទីក្រុងនៃសម្បត្តិបេតិកភណ្ឌពិភពលោកខាងលើនេះ ត្រឡប់មក វិញ បើទោះបីជាវាបានទទួលរងការកម្ទេចស្ទើរគ្មានសល់ក៏ដោយ។
គួរបញ្ជាក់ថា ទីក្រុងបុរាណ Palmyra ជាទីក្រុងចំណាស់មួយដែលមានអាយុកាលរាប់ពាន់ឆ្នាំរបស់ស៊ីរី ហើយក្នុងនោះប្រាសាទបុរាណមួយចំនួនត្រូវបាន ISIS បំផ្ទុះកម្ទេចចោល។ មុនសង្គ្រាមមកដល់ ប្រជាជននៅទីក្រុងនេះមានចំនួនជាង ៧០,០០០នាក់៕
ព័ត៌មានអន្តរជាតិ
មតិយោបល់