ព័ត៌មានអន្តរជាតិ

ចិននឹងប្រឈមការស្ដីបន្ទោសរឿងសមុទ្រចិនខាងត្បូង ក្នុងកិច្ចប្រជុំកំពូលអាស៊ី-អ៊ឺរ៉ុប

ម៉ុងហ្គោលីៈ រដ្ឋាភិបាលក្រុងប៉េងកាំង នៅថ្ងៃសុក្រនេះ នឹងត្រូវប្រឈមការស្ដីបន្ទោសរឿងសមុទ្រចិនខាងត្បូង ក្នុងកិច្ចប្រជុំកំពូលអាស៊ី-អ៊ឺរ៉ុប ក្នុងប្រទេសម៉ុងហ្គោលី បន្ទាប់ពីខ្លួនបានច្រានចោលសាលាក្តី ដែលគាំទ្រដោយ UN លើពាក្យបណ្តឹសមុទ្រចិនខាងត្បូង។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរីចេញផ្សាយ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦។

កិច្ចប្រជុំពីរឆ្នាំម្តងប្រចាំតំបន់អាស៊ីអឺរ៉ុប ហៅកាត់ថា ASEM ដែលបានប្រារព្ធពិធីខួបលើកទី ២០ របស់ខ្លួន ត្រូវបានរំពឹងថា នឹងបង្កើនកិច្ចសហប្រតិបត្តិការ នៅទូទាំងទ្វីបអាស៊ី និងស្វែងរកវិធីដើម្បីពង្រឹងប្រព័ន្ធ កិច្ចព្រមព្រៀងជាសកល សម្រាប់គ្រប់គ្រងអ្វីគ្រប់យ៉ាងពីការធ្វើពាណិជ្ជកម្ម ក្នុងការអាកាសចរណ៍ស៊ីវិល។

គួរបញ្ជាក់ដែរថា ការជួបជុំនៅឆ្នាំនេះ ក្នុងម៉ុងហ្គោលី គឺជាសន្និសិទអន្ដរជាតិសំខាន់ដំបូង ចាប់តាំងពីតុលាការអចិន្ត្រៃយ៍នៃអាជ្ញាកណ្តាល (PCA) នៅទីក្រុងឡាអេ បានសម្រេចថា ការអះអាងរបស់រដ្ឋាភិបាលក្រុងប៉េកាំងយ៉ាងច្រើន ទាក់ទងនឹងសមុទ្រចិនខាងត្បូង ជាយុទ្ធសាស្រ្តមិនមានគ្រឹះផ្នែកច្បាប់៕

មតិយោបល់