ព័ត៌មានជាតិ

ចិនផ្តល់ជំនួយឥតសំណងជិត៦០០លានដុល្លារដល់កម្ពុជា

ម៉ុងហ្គោលីៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា នៅមុននេះបន្តិចបានជួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីចិន លី ខឺឈាន ដើម្បីពិភាក្សាលើការពង្រឹងទំនាក់ទំនងសហប្រតិបត្តិការកម្ពុជា ចិន និងបញ្ហាតំបន់ និងអន្តរជាតិ ដែលភាគីទាំងពីរយកចិត្តទុកដាក់។

នៅក្នុងជំនួបនាពេលនោះ នាយករដ្ឋមន្ត្រីចិន លី ខឺឈាន បានប្រកាសផ្តល់ជំនួយឥតសំណងឲ្យកម្ពុជាចំនួន៣៦០០លានយន់ប្រហាក់ប្រហែលជិត៦០០លានដុល្លារអាមេរិក សម្រាប់រយៈពេល៣ឆ្នាំ គឺពីឆ្នាំ២០១៦ ដល់ ២០១៨។

ក្នុងជំនួបនោះដែរ តាមសំណូមពររបស់សម្តេចតេជោ មិត្តចិនបានយល់ព្រមផ្តល់ថវិកាសម្រាប់ដំណើរការបោះឆ្នោតដល់វិស័យសុខាភិបាល អប់រំ ទឹកស្អាត ជាស្រះទឹក អណ្តូងទឹក ដែលជាផលប្រយោជន៍សម្រាប់ប្រជាជនយើងផងដែរ៕

មតិយោបល់