ព័ត៌មានអន្តរជាតិ

រដ្ឋ Wisconsin កំពុងរៀបចំរាប់សន្លឹកឆ្នោតឡើងវិញ ក្រោយដូណាល់ ត្រាំ ឈ្នះឆ្នោត

BBC: ក្រុមមន្រ្តីនៅក្នុងរដ្ឋ Wisconsin សហរដ្ឋអាម៉េរិក កំពុងរៀបចំដើម្បីរាប់សន្លឹកឆ្នោតឡើងវិញទាំងអស់ នៅក្នុងរដ្ឋនេះ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានយកឈ្នះលើលោកស្រី គ្លីនតុន យ៉ាងប្រផិតប្រផើយ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា សំណើផ្លូវការចំពោះការសុំឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញនេះ ត្រូវបានដាក់ដោយលោកស្រី Jill Stein ប្រធានគណបក្ស Green Party។ លោកបណ្ឌិត Stein បេក្ខជនមកពីគណបក្ស Green Party ក៏បានប្តេជ្ញាថា នឹងដាក់ពាក្យស្នើឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញនៅរដ្ឋ Michigan និងរដ្ឋ Pennsylvaniaផងដែរ។

បណ្ឌិត Stein ចង់ធ្វើឲ្យប្រាកដថា ក្រុមហែកចូលប្រព័ន្ធកុំព្យូទ័រ មិនបានបន្លំទិន្នន័យ ដើម្បីឲ្យលោក ត្រាំ ឈ្នះឡើយ៕

steinhiltrump

មតិយោបល់