វៀតណាមៈ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងថា មនុស្ស ១៣ នាក់ ត្រូវបានស្លាប់ បន្ទាប់ពីអគ្គិភ័យឆេះក្លិបការ៉ាអូខេដ៏ធំមួយ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃអង្គារ។ នេះបើយោងតាមរយៈ សារព័ត៌មាន foxnews ចេញផ្សាយនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦។
បើតាមប៉ូលិស បាននិយាយថា ភ្លើងបានឆាបឆេះនៅជាន់ទីប្រាំបីជាន់នៃក្លិបការ៉ាអូ ដោយបានរីករាលដាលយ៉ាងលឿនទៅកាន់អគារនៅក្បែរភោជនីយដ្ឋាន ផ្ទះជាច្រើន និងកន្លែងខារ៉ាអូខេផ្សេងទៀត ដែលក្រុមអ្នកពន្លត់អគ្គិភ័យ បានចំណាយពេលប្រមាណជា ៥ ម៉ោង ដើម្បីគ្រប់គ្រងស្ថានការណ៍បាន។
លោក Maj. Gen. Doan Viet Manh នាយកដ្ឋានអគ្គិភ័យ បាននិយាយថា សាកសពមនុស្ស ១៣ នាក់ ត្រូវបានរកឃើញនៅកន្លែងកើតហេតុ៕
មតិយោបល់