ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: នាយករដ្ឋមន្ត្រីប្រទេសតួកគីថា ពួកផ្សំគំនិតធ្វើរដ្ឋប្រហារមិនមែនទាហានទេ ប៉ុន្តែជាក្រុមភេរវករ

តួកគី: នាយករដ្ឋមន្ត្រីប្រទេសតួកគីលោក Yildirim បានអះអាងថា ពួកផ្សំគំនិតធ្វើរដ្ឋប្រហារមិនមែនទាហានទេ ប៉ុន្តែជាក្រុមភេរវករដែលកំណត់គោលដៅវាយប្រហាររដ្ឋសភា។ នេះបើយោងតាមការចេញផ្សាយដោយរ៉យទ័រ នៅយប់ថ្ងៃទី១៦ កក្កដា ឆ្នាំ២០១៦នេះ។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយតួកគីបានរាយការណ៍ឲ្យដឹងថា ចៅក្រមចំនួន ២.៧៥៤នាក់និងសមាជិកក្រុម ប្រឹក្សាភិបាលតុលាការជាន់ខ្ពស់ចំនួន៥រូប បានបណ្តេញចេញពីការងារ បន្ទាប់ពីមានការប៉ុនប៉ងធ្វើរដ្ឋប្រហារ យោធានៅតួកគី។

កាលពីព្រឹកថ្ងៃសៅរ៍នេះ ទីភ្នាក់ងាររបស់រដ្ឋ Anadolu រាយការណ៍ថា ចំនួនអ្នកស្លាប់នៅក្នុងការប៉ុនប៉ងធ្វើរដ្ឋ ប្រហារយោធា បានកើនឡើងដល់ ៩០នាក់ រួមទាំងប៉ូលិស ៤១នាក់ និងរបួស ១.១៥៤នាក់។

របាយការណ៍នេះបាននិយាយថា ទាហានដែលគ្មានអាវុធយ៉ាងហោចណាស់ ៧០០នាក់ នៅទីស្នាក់ការ កណ្តាលយោធាប្រទេសតួកគី បានចុះចាញ់ ហើយខណៈពេលនេះ យោធាដែលបានចាប់ខ្លួនកើនឡើងដល់ ៣.០០០នាក់ ហើយគិតមកដល់ពេលនេះ តួកគីធ្លាប់ជួបរដ្ឋប្រហារចំនួន៥លើកមកហើយ ចាប់តាំងពីឆ្នាំ១៩៦០, ឆ្នាំ១៩៧១, ឆ្នាំ១៩៨០, ឆ្នាំ១៩៩៧ និងឆ្នាំ២០១៦នេះ៕

 

មតិយោបល់