ព័ត៌មានអន្តរជាតិ

ញូវសេឡែនអនុម័តច្បាប់សំណង់ថ្មី ដើម្បីសង្គ្រោះជីវិតមនុស្សពីរញ្ជួយដី

ភ្នំពេញ: រដ្ឋមន្ត្រីក្រសួងលំនៅដ្ឋាន និងសំណង់ញូវហ្សេឡែនលោក Nick Smith បានថ្លែងឲ្យដឹងថា
ច្បាប់គ្រប់គ្រងសំណង់អគារថ្មី ដែលតម្រូវឱ្យអគារចាស់ខ្លាំងពេកត្រូវធ្វើការកំទេចចោល ឬជួសជុលឡើងវិញប្រសិនបើវានៅរឹងមាំ តាមផ្នែកសណ្ឋានណាមួយ ដូច្នេះច្បាប់នេះ នឹងរឹតតែធ្វើឱ្យប្រសើរដើម្បីសង្គ្រោះជីវិតមនុស្សរាប់រយនាក់ ក្នុងរយៈពេលជាងមួយសតវត្សរ៍ចុងក្រោយនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថា ញូវែលសេឡែនគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសរញ្ជួយដីច្រើនជាងគេបំផុតនៅលើពិភពលោក ហើយយើងត្រូវបន្តធ្វើឱ្យប្រសើរឡើងនូវអគារចាស់ៗជាងនេេះ ដើម្បីកាត់បន្ថយហានិភ័យនេះ នៅពេលដែលមានគ្រោះរញ្ជួយដីកើតមានឡើងជាយថាហេតុ។

ច្បាប់ថ្មីនេះផ្តោតសំខាន់លើតំបន់នេះ និងអគារដែលបង្កហានិភ័យខ្ពស់បំផុត ហើយវាត្រូវបានប៉ាន់ប្រមាណថា វានឹងជួយកាត់បន្ថយចំនួនអ្នកស្លាប់ត្រឹមចំនួន ៣៣០នាក់ និងរបួសធ្ងន់ធ្ងរត្រឹមចំនួន ៣៦០នាក់ អស់រយៈពេលជាង ១០០ឆ្នាំមកនេះ។

ច្បាប់នេះបានតម្រូវឲ្យមានការផ្លាស់ប្តូរជាធរមាន ដែលបានវិវត្តនៅតាំងពីឆ្នាំ១៩៣១ មនៅពេលដែលការរញ្ជួយដីបានសម្លាប់មនុស្ស ២៥៦នាក់ នៅតំបន់ប្រជុំកោះHawkes Bay ភាគខាងកើតឈូងសមុទ្រ។

ទាក់ទងទៅនឹងទីតាំងប្រើប្រាស់និងហានិភ័យសំណង់អគារ ដើម្បីធ្វើឲ្យអគាររបស់ពួកគេមានភាពរឹងមាំយូរក្នុងរយៈពេល ១៥ឆ្នាំ និងធ្វើឱ្យប្រសើរឡើងពី ១៥ឆ្នាំ ទៅ ៣៥ឆ្នាំ ដូច្នេះទាក់ទងទៅនឹងសកម្មភាពរញ្ជួយដីនោះ ប្រទេសនូវែលហ្សេឡង់ បានចាត់ចំណាត់ថ្នាក់អគារជាបីផ្នែកចូលទៅក្នុងតំបន់ ដែលមានហានិភ័យខ្ពស់, មធ្យម និងទាប។

សូមបញ្ជាក់ថា ច្បាប់នេះ សភាបានអនុម័តធ្វើការបោះឆ្នោរួចហើយ ដោយមានការប្រឆាំងជំទាស់ផងដែរ រីឯច្បាប់ថ្មីនេះវាកើតឡើង បន្ទាប់ពីការរញ្ជួយដីដែលបានសម្លាប់មនុស្ស ១៨៥នាក់ កាលពីខែកុម្ភៈ ឆ្នាំ២០១១៕

1460965192381

មតិយោបល់