ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

តុលាការកំពូលប្រេស៊ីល បើកឲ្យដំណើរការសេវាផ្ញើសារកម្មវិធី WhatsApp

ប្រស៊ីលៈ ប្រធានតុលាការកំពូលរបស់ប្រទេសប្រេស៊ីលលោក Ricardo Lewandowski បានបញ្ជានៅថ្ងៃអង្គារនេះឲ្យដកយកចេញនៃការហាមឃាត់នៃសេវាផ្ញើសារតាមកម្មវិធី WhatsApp។

សេវាកម្មនេះត្រូវបានផ្អាកកាលពីមុនថ្ងៃដែលចៅក្រម Daniela Barbosa នៅក្នុងទីក្រុង Rio de Janeiro បានរកឃើញថាហ្វេសប៊ុកដែលម្ចាស់កម្មវិធីមិនបានឆ្លើយតបទៅនឹងការទាមទាររបស់ប៉ូលិសសម្រាប់ព័ត៌អំពីអ្នកប្រើជាក់លាក់។

លោក Lewandowski បាននិយាយថា ការបិទកម្មវិធីនេះបានរំលោភលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងដើម្បីចូលដំណើរការប្រាស្រ័យទាក់ទងគ្នាលោកបានបន្ថែមថាសេចក្តីសម្រេចរបស់ Barbosa “មិនសមាមាត្រ” និងបានចូលរួមចំណែកដល់ “អសន្ដិសុខប្រព័ន្ធតុលាការ” នៅក្នុងប្រទេសនេះ។

តុលាការកំពូលបានធ្វើការសម្រេចចិត្តនេះបន្ទាប់ពីគណបក្សប្រជាប្រិយសង្គមនិយមបានស្នើសុំឲ្យឈប់ប្លុកជាបន្ទាន់។

គួររំឮកថា កម្មវិធី WhatsApp ត្រូវបានបិទអស់រយៈពេល៤ម៉ោង ពីម៉ោង២រសៀលដល់ ៦ រសៀលម៉ោងនៅ ទីក្រុងប្រេស៊ីល ធ្វើឲ្យអ្នកប្រើប្រាស់រាប់លាននាក់មិនអាចប្រើវាកើត។

នេះជាលើកទីបួនដែលតុលាការប្រទេសប្រេស៊ីលបានប្លុកកម្មវិធីផ្ញើសារមួយនេះ ក្រោយពេលកម្មវិធីហ្វេសប៊ុកត្រូវបានជូនដំណឹងទៅប៉ូលិសបីដងដើម្បីស្ទាក់ចាប់សារដែលអាចត្រូវបានប្រើនៅក្នុងការស៊ើបអង្កេតរបស់ប៉ូលិស។

ហ្វេសប៊ុកបានឆ្លើយតបជាប់លាប់ថាសារ WhatsApp ត្រូវបានគេ Encrypt(បម្លែងសារមិនឲ្យគេអានរួច) និងមិនបានរក្សាសារទុកទេ មានន័យហ្វេសប៊ុកមិនអាចគោរពតាមសំណើបែបនេះទេ។

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក Alexandre Moraes បាននិយាយកាលពីថ្ងៃអង្គារថារដ្ឋាភិបាលកំពុងបង្កើត ច្បាប់ថ្មីមួយដើម្បីជួយកំណត់សិទ្ធិចូលដំណើរការកម្មវិធីផ្ញើសារពក្នុងគោលបំណងដើម្បីអនុញ្ញាតឱ្យប៉ូលិសចូលដំណើរការទិន្នន័យចាំបាច់៕

មតិយោបល់