រុស្ស៊ីៈ អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បានប្រាប់សារព័ត៌មាន BBC ថា ពេលវេលា កំពុងឈានដល់ទីបញ្ចប់ នៃការរក្សាសន្ធិសញ្ញាមីស៊ីលសំខាន់មួយ ជាមួយរុស្ស៊ី។
ដោយលោក Stoltenberg បានប្ដេជ្ញាថា នឹងឆ្លើយតបនូវស្ថានការណ៍ដ៏ជាក់លាក់ ដើម្បីការពារ ប្រសិនបើរុស្ស៊ី មិនបានត្រឡប់ទៅអនុលោមតាមកិច្ចព្រមព្រៀងនៃសន្ធិសញ្ញា INF នៅត្រឹមថ្ងៃទី ២ ខែសីហានោះ។
ក្នុងនោះលោក បានបន្ថែមថា «យើងត្រូវតែត្រៀមលក្ខណៈឲ្យហើយ សម្រាប់ពិភពលោក ជាមួយការផលិតមីស៊ីលបន្ថែមទៀតរបស់រុស្ស៊ី» ។
សូមជំរាបថា កិច្ចព្រមព្រៀង INF ឆ្នាំ ១៩៨៧ ត្រូវបានចុះហត្ថលេខា ដោយអាមេរិក និងសហភាពសូវៀត ដែលបានហាមឃាត់ ដល់ការផលិតមីស៊ីលរយៈចម្ងាយខ្លី និងមធ្យម៕

មតិយោបល់