សិង្ហបុរីៈ អាជ្ញាធរសមុទ្រ និងកំពង់ផែសិង្ហបុរី (MPA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីយប់ថ្ងៃចន្ទថា ការស្វែងរក និងជួយសង្គ្រោះសមាជិកនាវិកកងទ័ពជើងទឹកអាមេរិកចំនួន ១០ នាក់ ដែលបានបាត់ខ្លួន ក្រោយនាវាពិឃាតអាមេរិក USS John S McCain បានបុកគ្នាជាមួយនាវាដឹកទំនិញ នៅក្នុងដែនទឹកសិង្ហបុរី នៅតែបន្តធ្វើទាំងយប់។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១២។
នាយកប្រតិបត្តិនៃ MPA លោក Andrew Tan បាននិយាយថា «អាជ្ញាធរសិង្ហបុរី នឹងនៅតែបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងរកអ្នកដែលបាត់ខ្លួន ព្រមទាំងផ្តល់ជំនួយគ្រប់បែបយ៉ាងដល់មិត្តភក្តិអាមេរិករបស់យើង» ។
លោកបានបន្ថែមថា «បុគ្គលិកប្រហែល ២៥០ នាក់ មកពីកងនាវាចរសាធារណរដ្ឋសិង្ហបូរី, ឆ្មាំសមុទ្រ, ប៉ូលិសសិង្ហបុរី និងទីភ្នាក់ងារផ្សេងៗទៀត ត្រូវបានគេដាក់ពង្រាយ នៅក្នុងប្រតិបត្តិការស្វែងរកពេញមួយយប់»។
សូមជំរាបថា ឧបទ្ទវហេតុនេះ បានកើតទ្បើងនៅវេលាម៉ោង ០៥ និង ៣០ នាទីព្រឹកថ្ងៃច័ន្ទ អំទ្បុងពេលដែលនាវាពិឃាតអាមេរិក កំពុងធ្វើដំណើរឆ្លងកាត់កំពង់ផែ តាមទម្លាប់នៅប្រទេសសិង្ហបុរី។
ហេតុការណ៍នេះ បានបណ្ដាលឲ្យនាវិកអាមេរិកចំនួន ១០ នាក់បាត់ខ្លួន ខណ:ដែល ០៥ នាក់ទៀតបានរងរបួស៕


មតិយោបល់