ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ បានពង្រីកឥទ្ធិពលខ្លួន ទៅកាន់៨ខេត្ត ធ្វើឲ្យលេចលង់ និងផ្លូវដែកមួយចំនួនត្រូវបានបិទ បណ្តោះអាសន្ន នៅថ្ងៃពុធទី ៤ ខែមករា ឆ្នាំ២០១៦ នេះ។
យោងតាមគេហទំព័រ Bangkokpost បានចុះផ្សាយឲ្យដឹងថា ទឹកជំនន់នេះបានធ្វើឲ្យប៉ះពាល់ដល់ប្រជាជនដែលប្រើប្រាស់សេវារថភ្លើង ដែលស្ថិតនៅប្រសព្វក្រុង Nakhon Si Thammarat ។
លោក Chatchai Phromlert ប្រធាននាយកដ្ឋាន បង្ការនិងសម្រាលគ្រោះបហន្តរាយ បាននិយាយថា ទឹកជំនន់ បានវាយប្រហារភាគខាងត្បូងនៃប្រទេស ហើយខេត្តចំនួន ៨ ដែលរងនូវផលប៉ះពាល់មាន Nakhon Si Thammarat, Narathiwat, Pattani, Phatthalung,Songkhla, Surat Thani, Trang និងខេត្ត Yala provinces៕
មតិយោបល់