ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ចាប់ខ្លួនយុវជន ៥ នាក់ ក្នុងករណីគំរាមបំផ្ទុះគ្រាប់បែកនៅសហរដ្ឋអាមេរិក

អាមេរិកៈ ក្នុងករណីគំរាមបំផ្ទុះគ្រាប់បែក ក្នុងរដ្ឋ Arkansas សហរដ្ឋអាមេរិក
យុវជន៥នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ​ បន្ទាប់ពីពួកគេបានគំរាមបំផ្ទុះគ្រាប់បែក នៅសាលា​​ក្នុង​ទីក្រុង Hot Springs ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី ២០​ ខែតុលា ឆ្នាំ២០១៦។

យោងតាមប៉ូលិសក្នុងទីក្រុង Hot Springs បានឲ្យដឹងថា ពួកគេបានចាប់ខ្លួន យុវជន អាយុ១៦ ចំនួន២នាក់
និងយុវតីអាយុ១៣ឆ្នាំ ចំនួនបីនាក់ កាលពីព្រឹកថ្ងៃពុធ។

មកទល់ពេលនេះ យុវជនពីរនាក់ ត្រូវបានឃុំខ្លួន ខណៈដែលក្មេងស្រីបីនាក់ ត្រូវបានធានាឲ្យនៅក្រៅឃុំ ជាមួយនឹងប្រាក់ ២៥០០ ដុល្លារអាមេរិក​ នៅមណ្ឌលឃុំឃាំងអនីតិជន Garland Country ក្រុង Hot Spring។

តាមការបញ្ជាក់ពីអាជ្ញាធរ បានឲ្យដឹងថា យុវជនទាំងនេះ មានគម្រោងនឹងដាក់គ្រាប់បែក នៅសាលា Hot Sring Middle School និងសាលា Hot Spring High School កាលពីថ្ងៃច័ន្ទ។​

ក្រោយពីកិច្ចអន្តរាគមន៍របស់មន្ត្រីប៉ូលិស ​​ សាលាទាំងពីនេះ បានបើកដំណើរការល្អឡើងវិញហើយ៕

មតិយោបល់