UN: ប្រទេសរុស្ស៊ី និងចិន បានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ធ្វើកិច្ចប្រជុំនៅថ្ងៃព្រហស្បតិ៍នេះ ជុំវិញសេចក្តីថ្លែងការណ៍ របស់មន្រ្តីអាមេរិក ស្តីពីផែនការរបស់ពួកគេ ក្នុងការអភិវឌ្ឍ និងដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យម។ នេះបើយោងតាមរយៈ សារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។
ទីក្រុងមូស្គូ និងក្រុងប៉េកាំង ចង់កោះប្រជុំក្រុមប្រឹក្សាសន្តិសុខ ដែលមានសមាជិក ១៥ រូបក្រោមរបៀបវារៈ «ការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តរជាតិ» ដោយបានស្នើសុំរឿងនេះ ទៅលោកស្រី Izumi Nakamitsu តំណាងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការរំសាយអាវុធ។
ខណៈវាបានធ្វើទ្បើង បន្ទាប់ពីកាលពីថ្ងៃច័ន្ទ ក្រសួងការពារជាតិអាមេរិក បានប្រកាសថា ពួកគេបានសាកល្បងមីស៊ីល មានរយៈចម្ងាយជាង ៥០០ គីឡូម៉ែត្រ ដែលនេះ គឺជាការសាកល្បងលើកដំបូង ចាប់តាំងពីអាមេរិក បានដកខ្លួនចេញពីសន្ធិសញ្ញា កម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម (INF)៕
មតិយោបល់