ព័ត៌មានអន្តរជាតិ

មេដឹកនាំសហភាពអឺរ៉ុប ច្រានចោលកិច្ចចរចាឡើងវិញ ជាមួយអង់គ្លេសលើកិច្ចព្រមព្រៀងព្រាង Brexit

EU: មេដឹកនាំសហភាពអឺរ៉ុប បានច្រានចោលការចរចាជាថ្មី លើសេចក្តីព្រាងច្បាប់ Brexit ហើយបានព្រមានថា ស្ថានភាពនយោបាយរបស់ចក្រភពអង់គ្លេស ទំនងជាមិនអាចធ្វើឲ្យមានកិច្ចព្រមព្រៀងមួយនេះទ្បើយ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៦​ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោកស្រី Angela Merkel អធិការបតីអាឡឺម៉ង់ បាននិយាយថា ពុំមានសំណើនៃការបើកកិច្ចចរចាឡើងវិញ ជាឯកសារណាមួយ បានស្ថិតនៅលើតុនោះទេ។

ទន្ទឹមនឹងនេះដែរ នាយករដ្ឋមន្ត្រីបារាំងលោក Edouard Philippe បាននិយាយថា វាចាំបាច់ត្រូវរៀបចំ សម្រាប់កិច្ចព្រមព្រៀងមួយ ដោយសារតែភាពមិនច្បាស់លាស់ របស់ចក្រភពអង់គ្លេស។

សហភាពអឺរ៉ុប បានកំណត់ប្រជុំជាបន្តបន្ទាប់ ដែលអាចឈានទៅដល់ថ្ងៃទី ២៥ ខែវិច្ឆិកាខាងមុខ ដោយសារពួកគេ គ្រោងនឹងយល់ព្រមលើកិច្ចព្រមព្រៀង Brexit ជាមួយអង់គ្លេស។

យ៉ាងណាមិញប្រមុខចរចារ Brexit លោក Michel Barnier បាននិយាយថា ដំណើរការមួយនេះ នៅតែជាផ្លូវដ៏វែងឆ្ងាយនាពេលខាងមុខ សម្រាប់ភាគីទាំងពីរ៕

មតិយោបល់