អ៊ីរ៉ង់ៈ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី បានណែនាំប្រព័ន្ធការពារដែនអាកាសថ្មី ដែលបានផលិតក្នុងស្រុក សម្រាប់ប្រទេស នៅក្នុងពិធីដាក់បង្ហាញមួយ នៅរដ្ឋធានីតេអេរ៉ង់ ហើយហៅការចរចារបស់អាមេរិកថា គ្មានប្រយោជន៍។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩។
ប្រព័ន្ធថ្មីដែលមានឈ្មោះ Bavar-373 បានដាក់បង្ហាញកាលពីថ្ងៃអង្គារ ដោយកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំង ជាមួយអាមេរិក បន្ទាប់ពីការដកខ្លួនជាឯកតោភាគី ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរពហុភាគី ដែលបានចុះហត្ថលេខា រវាងមហាអំណាចពិភពលោក និងអ៊ីរ៉ង់កាលពីឆ្នាំមុន ហើយប្ដូរត្រលប់មកដាក់ទណ្ឌកម្មឡើងវិញលើក្រុងតេអេរ៉ង់។
កន្លងមកមន្ត្រីអ៊ីរ៉ង់ បានហៅប្រព័ន្ធខាងលើថា Bavar ដែលមានន័យថា «ការជឿជាក់» វាជាប្រព័ន្ធការពារមីស៊ីលរយៈចម្ងាយឆ្ងាយដំបូងបង្អស់ ដែលបានផលិតនៅក្នុងប្រទេស៕
មតិយោបល់