ព័ត៌មានអន្តរជាតិ

ស្ត្រីម្នាក់ស្លាប់ បន្ទាប់ពីត្រូវក្រពើវាយប្រហារនៅប្រទេសមីយ៉ាន់ម៉ា

មីយ៉ាន់ម៉ាៈ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការ នៅថ្ងៃអង្គរនេះ បានរាយការណ៍ថា ស្ត្រីម្នាក់បានស្លាប់ បន្ទាប់ពីត្រូវក្រពើវាយប្រហារត្របាក់ស៊ី នៅតំបន់ដីសណ្ត ប្រទេសមីយ៉ាន់ម៉ា ដែលមកទល់ពេលនេះ គ្មានផ្នែកសេសសល់ណារបស់នាង ត្រូវបានគេស្វែងរកឃើញនោះទេ។ នេះបើយតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦។

ជនរងគ្រោះរូបនេះ ឈ្មោះ Ma Khaing Khaing Oo អាយុ ២៩ ឆ្នាំ ត្រូវគេជឿថា បានស្លាប់ក្រោយក្រពើមួយក្បាល លាបត្របាក់នៅពេល ដែលនាង បានទៅលាងសម្អាតធុងក្បែរទន្លេមួយ នៅថ្ងៃចុងសប្តាហ៍នេះ។

ខណៈនេះ ក្រុមអភិរក្សសត្វព្រៃ កំពុងជូនដំណឹងដល់អ្នកភូមិឲ្យចេះបង្កការ ក្រោយមានការគំរាមកំហែងពីក្រពើនៅក្នុងតំបន់នោះ៕

មតិយោបល់