លីប៊ីៈ បញ្ជាការដ្ឋានអាមេរិក-អាហ្វ្រិក បាននិយាយថា យោធាអាមេរិកបានវាយប្រហារតាមអាកាស ៤៨លើកទៅលើក្រុម IS នៅក្នុងប្រទេសលីប៊ី តាំងពីពេលចាប់ផ្តើមបើកយុទ្ធនាការប្រឆាំងនិងក្រុមភេរវកម្ម IS របស់ខ្លួនកាលពីថ្ងៃទី០១ ខែសីហា។
យោងតាមសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា យុទ្ធនាការសហរដ្ឋអាមេរិកដែលមានឈ្មោះថា « Operation Odyssey Lightning » បានបំផ្លាញ រថយន្តរបស់ក្រុម IS មួយគ្រឿង និងទីតាំងប្រយុទ្ធ៤កន្លែង នៅក្នុងការវាយប្រហារតាមអាកាសចុងក្រោយ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ហើយសរុបមកដល់ថ្ងៃនេះ អាមេរិកបានធ្វើការវាយប្រហារចំនួន៤៨លើកក្រោយពេលទទួលយកសំណើនៃកិច្ចព្រមព្រៀងជាតិលីប៊ី ប្រឆាំង នឹងក្រុមរដ្ឋអ៊ីស្លាមចាប់តាំងពីថ្ងៃទី០១ ខែ សីហា ឆ្នាំ ២០១៦។
សូមបញ្ជាក់ថា នៅក្នុងប្រវត្តិសាស្ត្រសង្គ្រាមរបស់ប្រទេសលីប៊ីមិនធ្លាប់ស្នើសុំឲ្យមានជំនួយវាយប្រហារតាមអាកាសពីអាមេរិកទេ ហើយយុទ្ធនាការនេះអាមេរិកលើកនេះគឺជាគ្រាដំបូងដែលលីប៊ីស្គាល់ពីអានុភាពសព្វាវុធកងទ័ពអាកាសអាមិច(៤៨លើក គិតត្រឹមថ្ងៃទី ១៥ ខែសីហា)៕
មតិយោបល់