កូរ៉េខាងត្បូង: កូរ៉េខាងត្បូងបានជំរុញឱ្យប្រទេសជប៉ុន បំពេញតាមកិច្ចព្រមព្រៀងមួយកាលពីខែធ្នូ បានឈានដល់ការគាំទ្រ ដល់ជនរងគ្រោះទាសភាពផ្លូវភេទសម័យសង្គ្រាមលោកលើកទី២ ចំពេលមានជម្លោះនៅក្នុងប្រទេសជប៉ុននៅលើរូបសំណាកឈរជាស្ត្រីវ័យក្មេងម្នាក់ នៅមុខស្ថានទូតជប៉ុន ក្នុងទីក្រុងសេអ៊ូល។
រូបសំណាករបស់ក្មេងស្រីនេះគឺជារូបចម្លាក់សំរិទ្ធស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីកូរ៉េ បានកសាងឡើងនៅឆ្នាំ២០១១ ដោយក្រុមប្រឹក្សាកូរ៉េសម្រាប់ស្ត្រីដែលព្រាងឡើងសម្រាប់ទាសភាពផ្លូវភេទយោធាដោយប្រទេសជប៉ុន។
ចាប់តាំងពីពេលនោះមក រូបចម្លាក់នេះវាបានឈរនៅលើចិញ្ចើមផ្លូវនៅមុខស្ថានទូតជប៉ុន ប្រចាំទីក្រុងសេអ៊ូល ដើម្បីជានិមិត្តរូបនៃភាពលួងលោកនូវភាពងាយស្រួលដល់ស្ត្រី សម្រាប់ស្ត្រីកូរ៉េ ដែលបានបង្ខិតបង្ខំឱ្យបម្រើផ្លូវភេទនៅផ្ទះបនយោធាសម្រាប់កងទ័ពរបស់ជប៉ុនមុននិងក្នុងអំឡុងពេលសង្រ្គាមលោកលើកទី២។
ឧបទ្វីបកូរ៉េមួយនេះត្រូវបានដាក់ក្រោមអាណានិគមជប៉ុនក្នុងអំឡុងឆ្នាំ១៩១០ និងឆ្នាំ ១៩៤៥។ នេះបើយោងតាមប្រវត្តិសាស្រ្ត ស្ត្រីភាគច្រើនជាង ២០០.០០០នាក់ មកពីឧបទ្វីបកូរ៉េ ដូចជាមកពីប្រទេសចិននិងប្រទេសអាស៊ីអាគ្នេយ៍ បានធ្លាក់ខ្លួនជាជនរងគ្រោះទៅជាទាសករផ្លូវភេទ ក្នុងអំឡុងពេលសង្រ្គាមរបស់ប្រទេសជប៉ុនបានបំផ្លិចបំផ្លាញ។ ក្នុងចំណោមជនជាតិកូរ៉េខាងត្បូងចំនួន ២៣៨នាក់ដែលបានកំណត់ខ្លួនឯងថាជាអតីតទាសករផ្លូវភេទមានតែ ៤៤នាក់នៅរស់។
សមាជិកសភាប្រមាណ ២០រូប មកពីគណបក្សប្រជាធិបតេយ្យសេរី ហៅកាត់ថា (LDP) របស់នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ កាលពីថ្ងៃពុធ បានជួបប្រជុំនៅទីក្រុងតូក្យូ ដោយទទូចថា ជប៉ុនមិនគួរផ្តល់ប្រាក់ ១ពាន់លានយ៉េន ស្មើនឹង ៩លានដុល្លារអាមេរិក បានទេលុះត្រាតែរូបបដិមារបស់ក្មេងស្រីនេះត្រូវបានយកចេញ ដើម្បីកុំឲ្យនៅមានរូបភាពឃោឃៅរបស់កងទ័ពជប៉ុននៅក្នុងប្រវត្តិសាស្ត្រតទៅទៀត៕
មតិយោបល់