ព័ត៌មានអន្តរជាតិ

ពួកឧទ្ទាម Houthi របស់យេម៉ែន បាញ់មីស៊ីលផ្លោង ទៅកាន់រដ្ឋធានីអារ៉ាប៊ីសាអូឌីត

យេម៉ែនៈ​ ក្រុមឧទ្ទាម Houthi របស់យេម៉ែន កាលពីថ្ងៃពុធ បានបាញ់មីស៊ីលផ្លោង ទៅកាន់រដ្ឋធានី Riyadh របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដោយនិយាយថា គ្រាប់ផ្លោងនេះ អាចហោះបានចម្ងាយជាង ៨០០ គីឡូម៉ែត្រ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨។

បណ្តាញទូរទស្សន៍គ្រប់គ្រងដោយ Houthis បានចេញមកអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារនេះ ដោយនិយាយថា ពួកគេបានបាញ់គ្រាប់ Burkan 2-H ដែលជាប្រភេទមីស៊ីល Scud ឆ្ពោះទៅកាន់អារ៉ាប៊ីសាអូឌីត។

ជាមួយគ្នានេះ វីដេអូដែលបានផ្សព្វផ្សាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ក៏បានបង្ហាញពីពពកផ្សែង នៅលើមេឃខាងលើរដ្ឋធានី បន្ទាប់ពីការវាយប្រហារផងដែរ៕

មតិយោបល់