ព័ត៌មានអន្តរជាតិ

មីយ៉ាន់ម៉ាព្រមានបំផ្លាញសាច់មាន់ក្លាសេនាំចូល អំទ្បុងរយៈពេលជាង ៣ ខែ

មីយ៉ាន់ម៉ាៈ របាយការណ៍ជាផ្លូវការមួយ នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា អាជ្ញាធរមីយ៉ាន់ម៉ា បានព្រមានបំផ្លាយសាច់មាន់ក្លាសេនាំចូល អំទ្បុងរយៈពេលជាងបីខែ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦។

នាយកដ្ឋានបសុសត្វ និងការព្យាបាល ត្រូវបានគេដកស្រង់សម្តីដោយនិយាយថា អ្នកបង្កាត់ពូជនេះ មិនត្រូវបានផ្តល់សំណងនោះទេ ដោយសារតែសាច់មាន់ក្លាសេរបស់គាត់ ហួសកាលកំណត់។

សម្រាប់សត្វមាន់ដែលនាំចូលទាំងនោះ ត្រូវបានគេធ្វើតេស្តនៅមន្ទីរពិសោធន៍ដើម្បីធានាថា ពួកវាមិនមានប្រើថ្នាំសម្លាប់សត្វល្អិត និងចាក់សារធាតុគីមី៕

នាយកដ្ឋាននេះ បានបញ្ជាក់ផងដែរថា ការអនុវត្តនីតិវិធីបែបនេះ គឺដើម្បីធានាថា គ្មានការបង្កគ្រោះថ្នាក់ សម្រាប់អតិថិជន៕

មតិយោបល់