អាមេរិក៖ កាលពីខែមិថុនាកន្លងទៅនេះ បណ្ដាញទំនាក់ទំនងសង្គម Facebook បានបង្ហើបឲ្យដឹងថា កម្មវិធី Facebook Messenger បានកើនឡើងនូវចំនួនអ្នកប្រើប្រាស់ដល់ ៩០០លាននាក់ ប៉ុន្តែអ្វីដែលយើងនឹងស្មានមិនដល់នោះគឺ ត្រឹមតែ ១ខែចំនួនអ្នកប្រើគឺបានកើនដល់ ១ពាន់លាននាក់។
ចាប់ពីខែមិថុនា ឆ្នាំ២០១៥ គេសង្កេតឃើញថា ចំនួនអ្នកប្រើ Facebook Messenger បានកើនដល់ ៧០០លាននាក់ និងបន្តកើនឡើងទៀត ប៉ុន្តែមួយឆ្នាំក្រោយមក នៅខែមិថុនា ឆ្នាំ២០១៦ ចំនួនអ្នកប្រើបានកើនដល់ ៩០០លាននាក់ប៉ុណ្ណោះ មានន័យថាការកើនឡើងយឺត ប៉ុន្តែមួយខែចុងក្រោយនេះ បានកើនដល់ ១ពាន់លាននាក់ មានន័យថាមួយខែកើនឡើង ១០០លាននាក់៕
មតិយោបល់