ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលប្រេស៊ីល បានពង្រីកតំបន់ឃ្លាំមើលរបស់កងកម្លាំងប្រដាប់អាវុធ

ប្រេសស៊ីលៈ រដ្ឋាភិបាលប្រេស៊ីលប្រកាសកាលពីថ្ងៃចន្ទ អំពីការពង្រីកតំបន់ប្រតិបត្តិការឃ្លាំមើលរបស់កងកម្លាំងប្រដាប់អាវុធនៅក្នុងទីក្រុង Rio de Janeiro ក្នុងអំឡុងពេលព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិ នៅក្នុងគោលបំណងដើម្បី “សន្តិសុខ និងសណ្តាប់ធ្នាប់ “។នេះបើយោងតាមសារព័តមានស៊ីនហួចុះផ្សាយនៅថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៦។

អនុក្រឹត្យមួយដែលចុះហត្ថលេខាដោយ ប្រធានាធិបតីបណ្តោះអាសន្ន លោក Michel Temer ន កាលពីថ្ងៃចន្ទ ត្រូវបានចេញផ្សាយបន្ថែមនៅលើទំព័រកាសែតផ្លូវការមួយ។

ការពង្រីកនេះនឹងត្រូវបានផ្តោតសំខាន់នៅលើរុក្ខវិថី Atlantica និងតំបន់ជុំវិញរបស់ខ្លួន មានតំបន់ Copacabana តំបន់ភាគកណ្តាលនៃទីក្រុង ព្រលានយន្តហោះ Santos Durmont ក្លិប និង សង្កាត់ Candelaria និង Flamengo ។

អនុក្រឹត្យនេះបានកើតឡើងបន្ទាប់ពីអភិបាលរងក្រុង Rio de Janeiro លោក Francisco Dornelles ដាក់សំណើមួយ និយាយថាប៉ូលិសដែលបានបង្ហាញខ្លួន មិនគ្រប់គ្រាន់ដល់ការធានាសុវត្ថិភាពនៅក្នុងកន្លែងទាំងនេះឡើយ។

គួររំឭកថា បច្ចុប្បន្ន មានកម្លាំងការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ចំនួន ២២.០០០នាក់ មកពីទាហាន គោក ជើងទឹក និង អាកាស៕

michel-temer

មតិយោបល់