ព័ត៌មានសិល្បៈ និងកម្សាន្ត

មុនចេញទៅអូស្ត្រាលី! ជួបជុំសុទ្ធតែសិល្បករ ចង់ផ្អៀងអ្នកសិល្បៈតែម្ដង

ខណ:ដែលដំណើរចេញ ទៅកម្សាន្តនៅក្នុងប្រទេសអូស្ត្រាលីកាន់តែខិតជិតដល់នោះ លោក ចេង វណ្ណា ម្ចាស់ហាងវីហ្វ្រេន បានប្រារព្ធពិធីរាត្រីជួបជុំឡើង ផ្អើលអ្នកសិល្ប:តែម្ដង កាលពីយប់ថ្ងៃទី៣ កញ្ញា ឆ្នាំ២០១៩ ផ្គួបនឹងពិធីខួបកំណើត។ តារាល្បីៗ ក៏ត្រូវគេឃើញមានការបង្ហាញខ្លួនយ៉ាងច្រើនកុះករនោះដែរ ដូចជា អ្នកនាង លី ម៉ារីណា, កញ្ញា ពៅ លីដា, អ្នកនាង ឆ័យលី ដាឡែន, លោក រតន: វិសិដ្ឋ, កញ្ញា រ៉ូលីន, លោក សុិន សុធារិទ្ធ, លោក អុឹម ជីវ៉ា, កញ្ញា តូតា, កញ្ញា យ៉េយ៉េ, កញ្ញា ជាតិ សុច្ចកា, លោក ប៑ូ តាំងហៀង, កញ្ញា ហុិន លីដា, កញ្ញា ពេជ្រ អាវីហ្សា, កញ្ញា ញឹម ចាន់ថន, លោករ៉ូណាន់, លោក ទ្រី តារាវុធ និងសិល្ប:ក្មេងៗជាច្រើនរូបទៀត។ នៅក្នុងពិធីនោះ លោក ចេង វណ្ណា ប្រកាសថាគ្រាន់តែជារាត្រីជួបជុំ ដើម្បីជួបជុំផលិតករ មិត្តភ័ក្ត្រ និងក្រុមសិល្បករ ដើម្បីសប្បាយៗប៉ុណ្ណោះ គឺមិនមែនសម្រាប់តែខួបកំណើតមួយមុខនោះទេ។

អុីចឹងហើយ ទើបគេឃើញពិធីរបស់លោក ហាក់មានទិដ្ឋភាពសប្បាយៗជារួម ដោយមិនមែនលេចធ្លោ តែម្ចាស់ខួបតែម្យ៉ាង។ នេះក៏ជាការជួបជុំ មុនពេលលោកចេញទៅដើរកម្សាន្ត នៅក្នុងប្រទេសអូស្ត្រាលីរយ:ពេល២សប្ដាហ៍ នៅប៉ុន្មានថ្ងៃខាងមុខនេះផងដែរ។

ខាងក្រោមនេះជាទិដ្ឋភាពសប្បាយៗ ក្នុងពិធីខួបរបស់លោក ដែលចម្រុះសុទ្ធសឹងតែសិល្បករល្បីៗ៖

មតិយោបល់