ហ្វីលីពីន:យោងតាមការស្ទង់មតិមួយបានឱ្យដឹងកាលពីថ្ងៃពុធថា ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បន្តរីករាយជាមួយនឹងការជឿទុកចិត្ត “ចំនួនច្រើនដ៏លើសលប់” ពីប្រជាជនហ្វីលីពីន នេះបើយោងតាមសារព័ត៌មានស៊ីនហួរចុះផ្សាយនៅថ្ងៃទី ២១ ខែកក្កដានេះ។
ក្រុមហ៊ុនស្រាវជ្រាវជីពចរអាស៊ី (PAR) បាននិយាយនៅក្នុង ការស្ទង់មតិចុងក្រោយរបស់ខ្លួនថា៩១ភាគរយនៃប្រជាជនហ្វីលីពីនដែលត្រូវធ្ចើការសម្ភាស១២០០នាក់នៅទូទាំងប្រទេសបានសម្តែងការជឿទុកចិត្តរបស់ពួកគេចំពោះលោក Duterte ។ ក្នុងនោះដែរមានតែ ០,២ ភាគរយនៃអ្នកឆ្លើយតបមិនទុកចិត្តប្រធានាធិបតីហ្វីលីពីនថ្មី។
សូមជម្រាប់ថាការស្ទង់មតិនេះធ្វើឡើងពីថ្ងៃទី០២ ដល់ ០៨ ខែកក្កដានេះ ។
មតិយោបល់