កូរ៉េខាងត្បូង: បេក្ខភាពប្រធានាធិបតីកូរ៉េខាងត្បូងបានលាលែងពីតំណែងកាលពីថ្ងៃអង្គារ៍ម្សិលមិញ នៅពេលដែលលោកបានក្លាយជាប្រធានគណបក្សប្រឆាំងថ្មី ដោយសាររឿងអាស្រូវពុករលួយទទួលប្រាក់សំណូក។ នេះបើយោងតាមការចេញផ្សាយដោយ Channel News Asia នៅថ្ងៃទី២៩ មិថុនា ឆ្នាំ២០១៦។
លោក Ahn Cheol-Soo ដែលជាអតីតមហាសេដ្ឋីផ្នែកព័ត៌មានវិទ្យា IT software tycoon បានលាឈប់ពីតំណែងជាសហមេដឹកនាំនៃគណបក្សប្រជាជន ចំពេលដែលមានការចោទប្រកាន់ថាសមាជិករបស់ខ្លួនបានទទួលលុយរាប់សិបពាន់ដុល្លារនៅក្នុងប្រាក់សំណូកពីក្រុមហ៊ុនក្នុងស្រុកចំនួន នៅមុនពេលការបោះឆ្នោតសភានៅខែមេសា។
លោក Ahn ជាមនុស្សមានប្រជាប្រិយភាពយ៉ាងខ្លាំងជាមួយនឹងអ្នកគាំទ្របោះឆ្នោតវ័យក្មេង ហើយលោកបានកើនឡើងដល់លេចធ្លោជាបេក្ខជនឯករាជ្យនយោបាយមួយដែលនិយមកណ្តាលនៅក្នុងការបោះឆ្នោតបេក្ខភាពប្រធានាធិបតីកាលពីឆ្នាំ២០១២។ លោក Ahn ត្រូវបានគេរំពឹងថា នឹងឈរឈ្មោះជាថ្មីម្តងទៀតក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានអះអាងថា សមាជិកសភាចំនួនពីររូបនិងមន្ត្រីជាន់ខ្ពស់មកពីគណបក្សប្រជាជនរបស់លោក Ahn ដែលត្រូវបានបង្កើតឡើងនៅក្នុងខែមករា ត្រូវបានជាប់ពាក់ព័ន្ធក្នុងការទទួលលុយសំណូកចំនួន ២០០.០០០ដុល្លារអាមេរិកពីក្រុមហ៊ុនមួយចំនួននៅក្នុងស្រុកផងដែរ។
មន្ត្រីរូបនេះត្រូវបានចាប់ខ្លួនពីបទរំលោភលើច្បាប់ស្តីពីការគ្រប់គ្រងមូលនិធិនយោបាយ។ អាជ្ញាធរព្រះរាជអាជ្ញារដ្ឋបានចោទប្រកាន់សមាជិកសភាទាំងពីរផងដែរ ប៉ុន្តែបានបញ្ឈប់ការចុចចោទប្រកាន់ក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ គណបក្សប្រឆាំងរបស់លោក Ahn ដែលបានសន្យាថា “នយោបាយថ្មី” បានឈ្នះ ៣៨អាសនៈនៅក្នុងការបោះឆ្នោតសភាកាលពីខែមេសា៕
មតិយោបល់