អាល្លឺម៉ង់ៈ លោកស្រី Angela Merkel ត្រូវបានបោះឆ្នោតជ្រើសរើសសារ ជាថ្មីម្តងទៀត សម្រាប់តំណែងជាអធិការបតីអាល្លឺម៉ង់ ៤ អាណត្តិជាប់ៗគ្នា។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧។
កាលពីថ្ងៃអាទិត្យ គណបក្សប្រជាធិបតេយ្យគ្រីស្ទានរបស់លោកស្រី Angela Merkel បានទទួលបានជ័យជំនះក្នុងការបោះឆ្នោត សម្រាប់អាណត្តិថ្មីរបស់ខ្លួន ដែលការបោះឆ្នោតនេះ គឺមានវត្តមានប្រជាជនអាល្លឺម៉ង់ចំនួន ៦១.៥លាននាក់ បានចេញដំណើរទៅកាន់ការិយាល័យបោះឆ្នោត។
សូមជំរាបថា គណបក្សលោកស្រី Merkel ទទួលបានសំទ្បេងនាំមុខគេ គឺចំនួន ២១៨ អាសនៈ ស្មើនឹង ៣៣ % នៃអាសនៈនៅក្នុងសភាអាល្លឺម៉ង ចំណែកឯគណបក្សប្រជាធិបតេយ្យសង្គម ដែលជាគូប្រជែងវិញ បានធ្លាក់ចុះមកនៅត្រឹម ២០% ប៉ុណ្ណោះនៃអាសនៈសភា ដោយទទួលបានសំទ្បេង ១៣៨ អាសនៈ ខណៈគណបក្សស្ដាំនិយម ដែលប្រឆាំងនឹងជនអន្តោប្រវេសន៍ បានកើនទ្បើងសំទ្បេងរហូតដល់ ១៣% ដោយទទួលបាន ៨៧អានៈ៕
មតិយោបល់