ព័ត៌មានអន្តរជាតិ

រូបបដិមាព្រះពុទ្ធបុរាណ ដែលឈ្មួញជួញដូរខុសច្បាប់ ត្រូវបានវិចិត្រសាលជាតិអូស្រ្តាលី ប្រគល់ត្រទ្បប់មកកាន់ឥណ្ឌាវិញហើយ

ឥណ្ឌាៈ រូបបដិមាព្រះពុទ្ធថ្ម មានអាយុកាល ១.៨០០ ឆ្នាំ ដែលបានបង្ហាញតាំងក្នុងទីក្រុង Canberra នៅឯវិចិត្រសាលជាតិអូស្ត្រាលី(NGA) ត្រូវបានប្រគល់ត្រទ្បប់មកកាន់ឥណ្ឌាវិញហើយ បន្ទាប់ពីវាត្រូវបានគេរកឃើញថា បានទិញពីអ្នកជួញដូរវត្ថុបុរាណខុសច្បាប់។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦។

រូបចម្លាក់នេះ ស្ថិតនៅសតវត្សរ៍ទីពីរ ឈរក្នុងកម្ពស់ ១,៣ ម៉ែត្រ ដែលត្រូវបានទិញពីអ្នកជំនាញសិល្បៈអាស៊ី លោកស្រី Nancy Wiener ដោយមហាសេដ្ឋីលោកស្រី Ros Packer តំណាងឲ្យ NGA ក្នុងឆ្នាំ ២០១៧។

ទោះជាយ៉ាងណាឯកសារដែលបុគ្គលិក NGA បានបង្ហាញរឿងលោកស្រី Wiener គ្រាន់តែជារបៀបផ្ទេរកម្មសិទ្ធិវត្ថុបុរាណប៉ុណ្ណោះ ប៉ុន្តែវាមិនទាន់ដឹងច្បាស់ថា វាត្រូវបានជួញដូរខុសច្បាប់ ពីតំបន់បុរាណ Mathura ក្នុងរដ្ឋ Uttar Pradhesh ប្រទេសឥណ្ឌានៅទ្បើយទេ៕

មតិយោបល់