មីយ៉ាន់ម៉ាៈ ប្រធានផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បាននិយាយថា មេដឹកនាំភូមាលោកស្រី អ៊ុង សានស៊ូជី គួរតែលាឈប់ពីតំណែងទៅ បន្ទាប់ពីបានអនុវត្តយុទ្ធនាការបង្ក្រាបដ៏ឃោរឃៅរបស់ក្រុមយោធា ប្រឆាំងនឹងជនជាតិភាគតិចអ៊ីស្លាមរ៉ូហ៊ីងយ៉ា កាលពីឆ្នាំមុន។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨។
ដោយលោក Zeid Ra’ad al Hussein បានប្រាប់អ្នកសារព័ត៌មានរបស់ BBC ថា ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពរូបនេះ គួរតែវិលត្រឡប់ចូលខ្លួនទៅជាប់ឃុំក្នុងផ្ទះវិញ ជាជាងការប្រើអំណាចយោធាបង្ក្រាបដ៏សាហាវនោះ។
តាមរបាយការណ៍របស់អង្គការសហប្រជាជាតិថ្មីមួយ បានឲ្យដឹងថា យោធាមីយ៉ាន់ម៉ា គួរតែត្រូវបានស៊ើបអង្កេត ជុំវិញអំពើប្រល័យពូជសាសន៍។
ពាក់ព័ន្ធនឹងការលើកទ្បើងនេះ រដ្ឋាភិបាលមីយ៉ាន់ម៉ា ក៏បានធ្វើការច្រានចោលរបាយការណ៍នេះផងដែរ ដោយអះអាងថា វាគ្រាន់តែជាផ្នែកមួយ ដើម្បីបោសសម្អាតជនជាតិតិច ដែលចង់ផ្ដាច់ខ្លួនតែប៉ុណ្ណោះ៕
មតិយោបល់