ព័ត៌មានអន្តរជាតិ

Update៖ ក្មេងៗដែលនៅសល់ បន្ទាប់ពីជាប់ក្នុងរូងភ្នំថៃជាច្រើនថ្ងៃ កំពុងរង់ចាំប្រតិបត្តិការជួយសង្គ្រោះពួកគេចេញមកក្រៅ

ថៃៈ អ្នកមុជទឹកនៅក្នុងប្រទេសថៃ បានត្រៀមខ្លួនរួចស្រេច ដើម្បីចាប់ផ្តើមប្រតិបត្តិការជួយសង្គ្រោះ ដើម្បីនាំយកក្មេងប្រុសទាំង ៨ នាក់ និងគ្រូបង្វឹកបាល់ទាត់ម្នាក់របស់ពួកគេ ចេញពីរូងភ្នំដែលត្រូវបានជន់លិចទឹក ដោយភ្លៀងធ្លាក់ខ្លាំង។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨។

កាលពីយប់ថ្ងៃអាទិត្យ ក្មេងប្រុសរងគ្រោះចំនួន ៤នាក់ ក្នុងចំណោម ១៣ នាក់ ដែលជាប់ក្នុងរូងភ្នំថាមហួង អស់រយៈពេលជាច្រើនថ្ងៃមកហើយ ត្រូវបានគេនាំចេញមកខាងក្រៅរូងភ្នំ ដោយសុវត្ថិភាព។

ប៉ុន្តែបេសកកម្មនេះ ត្រូវបានផ្អាកវិញនៅអំទ្បុងពេលយប់ មិនបន្តប្រតិបត្តិការទៀតនោះទេ ដោយសារក្រុមអ្នកជួយសង្គ្រោះ ត្រូវការផ្លាស់ប្ដូរបំពង់អុកស៊ីសែនជំនួសថ្មី។

ក្មេងប្រុសទាំង ១២ នាក់ និងគ្រូបង្វឹកបាល់ទាត់ម្នាក់របស់ពួកគេ បានជាប់នៅក្នុងរូងភ្នំ តាំងពីថ្ងៃទី ២៣ ខែមិថុនាកន្លងមក បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង បានបណ្តាលឲ្យមានទឹកជំនន់ ប៉ុន្តែពួកគេត្រូវបានគេរកឃើញថា នៅរស់រានមានជីវិត កាលពីសប្តាហ៍មុន ដោយអ្នកមុជទឹក ជនជាតិអង់គ្លេសពីរនាក់៕

សូមជំរាបថា ក្រុមអ្នកជួយសង្គ្រោះ បានសម្រេចចិត្តធ្វើប្រតិបត្តិការប្រកបដោយគ្រោះថ្នាក់ ដើម្បីជួយសង្គ្រោះក្មេងៗទាំងនោះ ដោយសារតែមានការភ័យខ្លាចថា ទឹកក្នុងរូងភ្នំនឹងបន្តកើនឡើងបន្ថែមទៀត៕

មតិយោបល់