ព័ត៌មានអន្តរជាតិ

គ្រោះថ្នាក់ចរាចរនៅបារាំង របួស១៣នាក់ ២នាក់ធ្ងន់ធ្ងរកំពុងសង្គ្រោះជីវិត

បារាំងៈក្មេងជំទង់ពីរនាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនិង ១១នាក់ផ្សេងទៀត​បានរងរបួស បន្ទាប់ពីរថយន្តក្រុងដឹកភ្ញៀវទេសចរវេល បានបើកធ្លាក់ផ្លូវចូល​ទៅក្នុបប្រឡាយនៅ​ប្រទេសបារាំង។

ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង ១១ៈ០០នាទីព្រឹក(ម៉ោងក្នុងតំបន់)ខណៈពេលដែល
អ្នកបើកបរងងុយដេកធ្លាក់ផ្លូវចូលទៅក្នុងប្រឡាយ នៅក្នុងតំបន់ តំបន់ Lons-le-Saunierក្បែរ ព្រំដែនរបស់ប្រទេសស្វ៊ីស។

រថយន្ដក្រុងដឹកអ្នកដំណើរ៤៨នាក់ ភាគច្រើនជាមនុស្សវ័យជំទង់អាយុចន្លោះ ១៤ ទៅ ១៥​ឆ្នាំបានធ្វើដំណើរសំដៅទៅប្រទេសអ៊ីតាលីដើម្បីទៅបោះជុំរំនាវិសមកាលរដូវក្តៅ។

មេបញ្ជាការយោធារងក្នុងតំបន់នៅប្រទេសបារាំងឡ លោកLaure Lebon បាននិយាយថា “កាលៈទេសៈនឹងធ្វើឱ្យអ្នកបើកបរងងុយដេក» ប៉ុន្តែបានបន្ថែមថា អ្នកបើកបរមិនបានបង្កើនល្បឿន និងមិនបានស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬ ថ្នាំញៀនទេ អ្នករងបួសមានចំនួន១៣នាក់​ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យតាមយន្តហោះ ក្នុងនោះមាន២នាក់រងរបួសធ្ងន់ធ្ងរកំពុងសង្ក្រោះជីវិត ទោះជាយ៉ាងណា ការស៊ើបអង្កេតនេះបានបន្តនៅឡើយ៕

មតិយោបល់