ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

នៅទីក្រុងជាច្រើនរបស់អាមេរិក ក្រុមបាតុកររាប់ពាន់នាក់ បន្តការតវ៉ាប្រឆាំងលោក Trump

អាមេរិក: បាតុកររាប់ពាន់នាក់ បាននាំគ្នាដើរហែរជាក្បួន នៅតាមដងផ្លូវនៃទីក្រុងជាច្រើនរបស់សហរដ្ឋអាមេរិក ដើម្បីតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោត បន្ទាប់ពីលោក Donald Trump នឹងត្រូវឈានជើងចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក នៅឯសេតវិមាននាពេលខាងមុខ។ នេះបើយោងាតាមរយ: សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦។

មនុស្សជាច្រើន បាននាំគ្នាស្រែកជាមួយនឹងពាក្យស្លោកថា «Trump មិនមែនជាប្រធានាធិបតីរបស់ខ្ញុំទ្បើយ»។ ចំណែកអ្នកផ្សេងទៀត បានដុតរូបសំណាករបស់ពាណិជ្ជករ ដែលមានសក់ព័ណ៌ទឹកក្រូចដូចលោក Trump ។

លោក Trump នឹងក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៥ បន្ទាប់ពីបានទទួលជ័យជម្នះគួរឱ្យភ្ញាក់ផ្អើលមួយ ទៅលើគូប្រជែងរបស់ខ្លួន គឺលោកស្រី Hillary Clinton មកពីគណបក្សប្រជាជាធិបតេយ្យ។

គួរបញ្ជាក់ដែរថា លោក Trump គ្រោងនឹងជួបគ្នាលោកអូបាម៉ា នៅឯសេតវិមាននាពេលខាងមុខ សម្រាប់កិច្ចពិភាក្សាក្នុងគោលបំណងធានានូវការផ្លាស់ប្តូរអំណាចដោយរលូន៕

american

american

american

មតិយោបល់