ព័ត៌មានអន្តរជាតិ

យោធាតួកគី បើកការវាយលុកទ្រង់ទ្រាយធំនៅស៊ីរី ផ្ដាច់ជីវិតមនុស្សយ៉ាងតិច ២៧៧នាក់

តួកគីៈ ក្រសួងការពារជាតិតួកគី បាននិយាយថា កងកម្លាំងតួកគី បានសម្លាប់យុទ្ធជនឃឺដយ៉ាងតិច ២៧៧ នាក់ នៅក្នុងប្រតិបត្តិការវាយលុក ផ្នែកយោធាដ៏ធំមួយ នៅភាគ​ឦសានប្រទេសស៊ីរី សម្រាប់ថ្ងៃទីបីរបស់ខ្លួន។ ​នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩។

ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានមានប្រសាសន៍ថា ការវាយលុកនេះ មានគោលបំណង ដើម្បីបណ្ដេញកម្លាំងដឹកនាំ ដោយយុទ្ធជនឃឺដចេញពីតំបន់ព្រំដែន និងបង្កើតតំបន់មានសុវត្ថិភាព ដូច្នេះជនភៀសខ្លួន ស៊ីរីរាប់លាននាក់ អាចវិលត្រឡប់ទៅវិញបាន។

ការផ្លាស់ប្តូរនេះ បានកើតឡើងបន្ទាប់ពីអាមេរិក បានប្រកាសថា ដកកងទ័ពខ្លួនចេញពីតំបន់ខាងលើ ដោយបន្សល់ទុកនូវកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួន នៅក្នុងការប្រយុទ្ធប្រឆាំង ជាមួយក្រុមប្រដាប់អាវុធរដ្ឋអ៊ីស្លាមអ៊ីរ៉ាក់ និងក្រុម Levant (ISIL ឬ ISIS)៕

មតិយោបល់