ព័ត៌មានជាតិ

អ្នកខេត្តក្រចេះ ត្រូវបង្ខំចិត្តរើអីវ៉ាន់ចេញ ខណៈផ្ទះជាច្រើនខ្នង កំពុងប្រឈមបាក់ស្រុតចូលក្នុងទន្លេ

ក្រចេះ: កាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅភូមិកណ្ដាលកោះកណ្ដុរ និងភូមិកណ្ដាលឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ មានសេចក្ដីរាយការណ៍មកថា ផ្ទះប្រជាពលរដ្ឋចំនួន ១២ខ្នង កំពុងប្រឈមបាក់ស្រុតចូលក្នុងទន្លេ បើសិនជាមិនរុះរើទាន់ពេល។

ដោយទ្បែកផ្ទះមួយខ្នង បានបាក់ស្រុតចូលក្នុងទន្លេទាំងស្រុង ខណៈផ្ទះជាច្រើនខ្នងផ្សេងទៀត កំពុងប្រឈមបាក់ស្រុត ចូលក្នុងទន្លេ ៥០ភាគរយ ប្រសិនបើមិនបានរុះរើទាន់ពេលទេនោះ៕

មតិយោបល់