ព័ត៌មានជាតិ

ផ្អើលពលរដ្ឋទាំងយប់! ករណីរថយន្តដឹកទឹកកក បើកបុករថយន្តស៊ិនទ្រីតៃកុងគាបជាប់ក្នុងកាប៊ីន

ភ្នំពេញ: កាលពីវេលាម៉ោង ២និង២៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តដឹកទឹកកក បើកលឿនជ្រុលចង្កូតទៅបុករថយន្តស៊ិនទ្រីកំពុកបើកឆ្លងផ្លូវ បណ្ដាលឲ្យតៃកុងរងរបួសធ្ងន់ ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង ត្រង់ចំណុចស្ដុបសេះមាស ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញយុវជនម្នាក់ បើករថយន្តកូរ៉េដឹកកកមិនមានស្លាកលេខ ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចភ្លើងស្តុបក្រហមហើយមិនឈប់ ក៏បានជ្រុលទៅបុករថយន្តស៊ិនទ្រីធ្វើដំណើរតាមផ្លូវ៣០ម៉ែត្រ ពីជើងទៅត្បូងដែលបើកឆ្លងផ្លូវបានពាក់កណ្ដាលផ្លូវ ត្រូវរថយន្តដឹកទឹកកកបុកពេញទំហឹងបណ្តាលឲ្យតៃកុងរថយន្តដឹកទឹកកកគាបជាប់រងរបួសធ្ងន់។

ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ចំណែកជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋគាស់ចេញពីរថយន្ត បញ្ជូនទៅសម្រាក់ព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់