អាមេរិកៈ កាលពីថ្ងៃពុធ ក្រុមមន្ត្រីបក្សប្រជាធិបតេយ្យ ជាន់ខ្ពស់អាមេរិក បានដើរចេញពីកិច្ចប្រជុំ នៅឯសេតវិមានទាំងកំហឹង ទាក់ទាងគោលនយោបាយ ដកកងទ័ពចេញពីប្រទេសស៊ីរី បន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បានវាយប្រហារប្រធានសភាលោស្រី ណាន់ស៊ី ផេឡូស៊ី ថា ជាអ្នកនយោបាយឱកាសនិយម ចាំតែគេញចំណេញផលប្រយោជន៍ដល់បក្សខ្លួន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។
ម្នាក់ក្នុងចំណោមក្រុមមន្រ្តីបក្សប្រជាធិបតេយ្យ ដែលចូលរួមក្នុងកិច្ចប្រជុំនោះ គឺលោក Chuck Schumer ដែលជាសមាជិកព្រឹទ្ធសភា បាននិយាយថា លោក ត្រាំ បានដាក់រហស្សនាមឲ្យលោកស្រី ផេទ្បូស៊ី ថា ជាស្ត្រីម្នាក់ ដែលជាសត្រូវរបស់លោក នៅក្នុងសភា ដែលតែងតែរិះគន់ និងប្រឆាំងរូបលោក ខណៈដែលលោកស្រី ផេទ្បូស៊ី ឆ្លើយតបវិញថា ប្រធានាធិបតី កំពុងធ្វើឲ្យរដ្ឋរឹងមាំ ប្រែក្លាយជាទន់ខ្សោយ។
ដោយការផ្លាស់ប្តូរថ្មីៗនេះ ជាសញ្ញាចុងក្រោយមួយ នៃទំនាក់ទំនងកាន់ តែយ៉ាប់យ៉ឺនខ្លាំង គួរឱ្យកត់សម្គាល់ រវាងលោក ត្រាំ និងលោកស្រី ផេទ្បូស៊ី ចាប់តាំងពីលោកស្រី បានបើកការស៊ើបអង្កេត លើបទចោទប្រកាន់ ប្រឆាំងនឹងប្រធានាធិបតី កាលពីខែមុន៕

មតិយោបល់