ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ស្លាប់ និងរងរបួស ៤៦ នាក់ ដោយសាររថយន្តក្រុងបុករថយន្តដឹកទំនិញ នៅប្រេស៊ីល

ប្រេស៊ីលៈ បើតាមប៉ូលិស បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៤នាក់បានស្លាប់ និង ៤៣ នាក់ទៀត រងរបួស បន្ទាប់ពីរថយន្តក្រុងបានបុកចូលទៅក្នុងរថយន្តដឹកទំនិញ នៅភាគអាគ្នេយ៍រដ្ឋសៅប៉ូឡូ ប្រទេសប្រេស៊ីល។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃ២៧ ខែកញ្ញា ឆ្នាំ២០១៦។

គ្រោះថ្នាក់នេះ បានកើតទ្បើងកាលពីយប់ថ្ងៃអាទិត្យ ដោយរថយន្តក្រុងបានបុកចូលពីក្រោយរថយន្ត ដឹកជញ្ជូនអំពៅនៅក្រុង Mogi Guacu ក្នុងរដ្ឋសៅប៉ូឡូ។

ក្នុងហេតុការណ៍នេះ គេនៅពុំទាន់ដឹងមូលហេតុច្បាស់នៅទ្បើយទេ។

បើតាមប៉ូលិស បានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស ១៣ នាក់ រងរបួសស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ៕

crushed-into-bus-truck

មតិយោបល់