ព័ត៌មានអន្តរជាតិ

មីយ៉ាន់ម៉ាក្តៅស្លឹកត្រចៀក ក្រោយនាយករដ្ឋមន្រ្តីម៉ាឡេស៊ីធ្វើការតវ៉ារឿងរ៉ូហ៊ីងយ៉ា

ម៉ាឡេស៊ី: នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក ណាជីបរ៉ាហ្សាក់ នៅថ្ងៃអាទិត្យនេះ បានប្រើពាក្យខ្លាំងៗក្នុងការប្រមូលផ្តុំមួយនៅក្នុងទីក្រុងកូឡាឡាំពួ ដោយស្តីបន្ទោសរដ្ឋមន្រ្តីមីយ៉ាន់ម៉ា អ្នកស្រី អ៊ុងសានស៊ូជី និងរដ្ឋាភិបាលរបស់អ្នកស្រី ចំពោះការធ្វើបាបជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦។

លោក ណាជីបរ៉ាហ្សាក់ បាននិយាយទៅកាន់មនុស្សរាប់ពាន់នាក់ក្នុងការប្រមូលផ្តុំមួយក្នុងរាជធានីគូឡាឡាំពួថា ការបង្ក្រាបយ៉ាងឃោរឃៅទៅលើជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា ដោយកងទ័ពរបស់ប្រទេសមីយ៉ាន់ម៉ា ក្នុងរដ្ឋ Rakhine គឺគ្រប់គ្រាន់ហើយ លោកមិនខ្វល់អំពីសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលមីយ៉ាន់ម៉ាថា ប្រទេសម៉ាឡេស៊ីមិនគួរជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសមីយ៉ាន់ម៉ាទេ។

លោកធ្វើការតវ៉ានេះ ព្រោះការបង្ក្រាបឃោរឃៅខ្លាំងពេកមកលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា នេះជាការរំលោភសិទ្ធមនុស្សធ្ងន់ធ្ងរ។ ក្នុងនោះលោក ណាជីប បាននិយាយថា លោកនឹងស្នើសុំឱ្យឥណ្ឌូនេស៊ីធ្វើការប្រមូលផ្តុំ និងការ​សាមគ្គីគ្នាដូចនេះផងដែរ៕

photo_2016-12-04_14-07-57

photo_2016-12-04_14-07-54

photo_2016-12-04_14-07-56

មតិយោបល់